ប្រាសាទច្រាប

ប្រាសាទកសាងឡើងនៅសតវត្សរ៍ទី១០ ដូចប្រាសាទដទៃក្នុងតំបន់នេះដែរ។ ប្រាសាទនេះគ្មានឈ្មោះដើមនៅក្នុងសិលាចារឹកឡើយ ទើបសម័យក្រោយមកនេះគេហៅថា ប្រាសាទច្រាបជាផ្លូវការជារៀងមក។ ដល់បច្ចុប្បន្ននេះ។ ប្រាសាទមានកំពែងការពារពីរជាន់ ធ្វើអំពីថ្មបាយក្រៀមដូចគ្នា ដោយកំពែងទី១ឬកំពែងខាងក្នុងរត់ជួរជើងទៅត្បូង បែរមុខទៅរកទិស ខាងលិចតាមស៊ុមទ្វារអំពីថ្មភក់។ ប្រាសាទនេះមានតួប្រាង្គបី ធ្វើអំពីថ្មបាយក្រៀមត្រូវរលុះអស់ពាក់កណ្ដាលផ្នែកខាងលិច និងមានតួប្រាង្គទាំងនេះលំអដោយទ្វារបញ្ឆោត។ ប្រាសាទសង់លើខឿនថ្មបាយក្រៀមតែមួយដោយមានជណ្ដើរបី និងមានហោត្រៃពីរ ដែលមួយស្ថាបនាឡើងដោយថ្មបានក្រៀម ឯមួយទៀតធ្វើអំពីឥដ្ឋ។

ទីតាំងនៅលើផែនទី