គ្រឹះប្រាសាទទួលព្រះធាតុភូមិប្រាសាទ

ទួលនេះស្ថិតនៅ ខាងត្បូងភូមិមានប្រាសាទនេះសង់ឡើងនៅសម័យបុរេអង្គរ ប៉ុន្តែសព្វថ្ងៃបាក់បែកអស់ សល់តែទួលគំនរថ្ម។ ពីអតីត ប្រាសាទរាង៤ជ្រុងមានប៉មទាំងអស់ចំនួន៥ សង់បែមុខទៅទិសខាងកើត សង់អំពីឥដ្ឋ មានកសិន្ធុជុំវិញ។ ច្រកកណ្តាលមានសំណល់ផ្តែរមួយ មានចម្លាក់ព្រះឥន្ទគង់លើដំរី និងមានសំណល់ សិលាចារឹកចំនួន២ផ្ទាំង ចុះលេខសម្គាល់ K109 មានពត៌មានស្តីពីទីក្រុងបុរាណមួយឈ្មោះថា វ្យាធបុរ ហើយ មានបងប្អូន ២ នាក់ ម្នាក់ជាអិបាលក្រុងវ្យាធបុរ និងម្នាក់ទៀតជាអភិបាលក្រុងធ្រុវបុរ បានមករៀបចំធ្វើអំណោយ ដល់ព្រះអាទិទេព នាមថា «ស្រីរុទ្រមហាល័យ» នាឆ្នាំ៥៧៧សក. (គ.ស.៦៥៥)។ មន្ត្រីទាំង២នាក់នេះ ទំនងជា មន្ត្រីក្នុងរាជព្រះបាទស្រីភវវរ្ម័នទី២ ឬស្រីជយវរ្ម័នទី១។

ទីតាំងនៅលើផែនទី