ពើងតាខុ

ផ្ទាំងថ្មដ៏ធំសម្បើមលយចេញពីជួរភ្នំគូលែនបង្កើតបានជារមណីយដ្ឋានមានឈ្មោះថា ពើងតាខុដែលអាចឱ្យភ្ញៀវទេសចរដែលធ្វើដំណើរឡើងទៅលើខ្នងភ្នំគូលែន អាចឈៀងមកមើលទេសភាពព្រៃឈើបៃតងខ្ចីរំលេចនូវថ្មធម្មជាតិនេះ។ ទីនេះមានផ្ទាំងថ្មផ្ទៃរាងពកៗជ្រួញ រដិបរដុប និងមានកន្លែងខ្លះរាបស្មើ។ នៅពេលរាត្រីជួនមានទេសចរមួយចំនួនមកអាំងសាច់ គយគន់ផ្កាយ និងបោះតង់សម្រាកលេងកម្សាន្តនៅទីនោះផងដែរ។

ទីតាំងនៅលើផែនទី