គ្រឹះប្រាសាទសង្ខះ, គ្រឹះប្រាសាទសង្កាស

ប្រាសាទសល់តែខ្លោងទ្វារ ផ្ដែរ និងជើងទម្រ ធ្វើពីថ្មភក់ ដែលទីនេះធ្លាប់ជាប្រាសាទឥដ្ឋមានប៉មចំនួន៣ មានច្រកចូលពីខាងកើត ហ៊ុំព័ទ្ធដោយគូទឹកនិងមានស្រះមួយស្ថិតនៅខាងកើតប្រាសាទ។ ប្រាសាទនេះសង់ឡើងក្នុងកំឡុងស.វ.ទី១១ ក្នុងរាជព្រះបាទស្រីសូរ្យវរ្ម័នទី១ ឧទ្ទិសដល់ព្រហ្មញ្ញសាសនា។ យោងតាមសិលាចារឹកប្រាសាទព្រះនេត្រព្រះK215 តំបន់នេះជាទីប្រជុំជនធំមួយហៅថា វិស័យសង្ខះ (ខេត្តសង្ខះ) ដែលសព្វថ្ងៃនេះបានក្លាយជាឈ្មោះរបស់ប្រាសាទនេះ។ យោងតាមសិលាចារឹកប្រាសាទសង្ខះ K218 បានផ្តល់ពត៌មានថា ប្រាសាទនេះសង់ឡើងឧទ្ទិសដល់ព្រះសិវ វិស្ណុ ព្រះព្រហ្ម ព្រះហរិហរ និងព្រះរាជតង្វាយរបស់ព្រះបាទស្រីសូរ្យវរ្ម័នទី១ ដល់ព្រះសិវលិង្គ។

ទីតាំងនៅលើផែនទី