ឆ្នេររាម

ឆ្នេរកម្សាន្តដែលកើតមានមុនគេក្នុងតំបន់នេះ អាចជំនួសឱ្យឆ្នេរដែលមានមនុស្សកុះករច្រើននៃតំបន់ឆ្នេរនៅក្រុងព្រះសីហនុ។ ខ្សាច់ល្អិតៗក្រោមបាតជើងអ្នកទេសចរដែលចុះងូតទឹក តូបអាហារជាច្រើននៅតាមបណ្ដោយឆ្នេរ ជំនោរសមុទ្រដ៏បរិសុទ្ធ ទាំងអស់នេះសុទ្ធតែជាអ្វីដែលឆ្នេររាមអាចផ្ដល់ជូន។ ភ្ញៀវទេសចរអាចសម្រាកលំហែតាមតូប ឬមុជទឹកលេងតាមចំណង់ ហើយបើទេសចរពេញចិត្តស្នាក់នៅទីនេះក៏មានផ្ទះសំណាក់អាចបម្រើសេវាជូនដែរ។

ទីតាំងនៅលើផែនទី