ទំនប់លំហាច

ទំនប់លំហាច ជាអនុគម្រោងមួយនៃគម្រោងកែលំអប្រព័ន្ធស្រោចស្រពនិងរំដោះទឹកភាគខាងលិចបឹងទន្លេសាប ដែលចាប់ផ្តើមពីឆ្នាំ ២០១៦។ សំណង់នេះរួមមាន សំណង់ក្បាលហុង សំណង់នាំទឹកជាប្រឡាយបេតុងប្រវែង ១៦,៤០ គីឡូម៉ែត្រនិងប្រឡាយតូចៗជាច្រើនទៀត។ ទំនប់នេះមានសមត្ថភាពស្រោចស្រពលើផ្ទៃដីស្រូវវស្សាបានចំនួន៣២៨៩ហិកតា បម្រើឱ្យជីវភាពប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋក្នុងស្រុកបរិបូរណ៍ ស្រុកទឹកផុស និង ស្រុករលាប្អៀរ ហើយក៍នឹងក្លាយជាតំបន់លំហែកម្សាន្តមួយផងដែរ។

ទីតាំងនៅលើផែនទី