សួនសន្តិភាព

ការកែលំអសួនច្បារ ចាប់ពីចំណុចគល់ស្ពានគីហ្សូណា ឆ្ពោះទៅដល់ចំណុចអតីតកំពង់សាលាឡាងចាស់បានសម្រេចឡើង ហើយសួនមាត់ទន្លេមួយនេះ បានក្លាយជាទីលំហែ និងសម្រាប់ការហាត់ប្រាណ និងអង្គុយកំសាន្តរបស់ប្រជាជនក្នុងខេត្ត។ សួននេះមានប្រវែងបណ្ដោយ ២៣២ម៉ែត្រ ទទឹងចាប់ពី ២៣ម៉ែត្រ ដល់៥៥ម៉ែត្រ។ គម្រោងនេះ ក៏បានធ្វើឡើងដើម្បីរួមចំណែកការពារការបាក់ស្រុតច្រាំងទន្លេ និងជាផ្នែកមួយធ្វើឲ្យប្រសើរឡើងនូវសោភណ្ឌភាពក្រុងឲ្យស្រស់បំព្រង។ សួនលំអដោយស្មៅនិងផ្កាចម្រុះពណ៌ ក្រាលការ៉ូឡា បំពាក់នូវភ្លើងលំអ ដើម្បីងាយស្រួល និងផ្ដល់ការទាក់ទាញ ដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មកទស្សនាកម្សាន្ត។

ទីតាំងនៅលើផែនទី