អំពីប្រវត្តិសាងសង់ប្រាសាទនេះពុំមានឯកសារបញ្ជាក់ឡើយ។ ប្រាសាទមានប្រាង្គពីរ (មួយបាក់រលំអស់) បែរមុខទៅកើតតាមស៊ុមទ្វារថ្មភក់ជាមួយសសរពេជ្ររាងប្រាំបីជ្រុងនិងលំអដោយទ្វារបញ្ឆោតតាមជ្រុងផ្សេងទៀត ដែលធ្វើពីថ្មភក់។ ប្រាង្គនៅសល់មានសភាពល្អគួរសម។