ត្រង់ម្ដុំប្រាសាទកូនដំរីនេះ មានប្រាសាទបុរាណប្រហែល១៥ មានប្រាសាទក្រហម , ប្រាសាទដំបូក, ប្រាសាទកូនដំរី, ប្រាសាទតុប, ប្រាសាទនរាយណ៏ និងឈ្មោះប្រាសាទប្រហែល១០ទៀត ដែលភាគច្រើនត្រូវបានបំផ្លាញដោយមនុស្សនិងធម្មជាតិ។ សព្វថ្ងៃទីនេះកំពុងតែយារយីយ៉ាងដំណំអំពីការឈូសឆាយដាំដំឡូងមី និងស្រែចម្ការរបស់កសិករ។ ប្រាសាទមានប្រាង្គបី បែរមុខទៅទិសខាងកើត ប៉ុន្តែប្រាង្គពីរសងខាងបានបាក់រលំទៅហើយ។ ប្រាង្គកណ្ដាលដែលនៅសល់មានទំហំប្រមាណ៥ម៉ែត្របួនជ្រុង បាក់រលំកំពូលអស់ខ្លះនៅសល់តែជញ្ជាំងសងខាង។ យើងអាចឃើញភ័ស្តុតាងនៃការជីកកកាយរកកំណប់នៅកណ្ដាលប្រាង្គជារណ្ដៅជ្រៅមួយ។