កោះសាមសិប

តំបន់អេកូទេសចរណ៍មួយលាតសន្ធឹងតាមដងទន្លេមេគង្គខាងលើរវាងព្រំប្រទល់ខេត្តក្រចេះ និងស្ទឹងត្រែង ជាកម្រងកោះដ៏ច្រើនស្ថិតនៅក្នុងភូមិចំនួនបី គឺខ្សាច់លាវ កោះខ្ញែរ និងពន្ធជា។ ទីតាំងនេះ បង្កើតឡើងនៅឆ្នាំ២០១៨ ប្រជុំទៅដោយកោះតូចធំជាច្រើនគ្របដណ្ដប់ដោយព្រៃឈើតូចធំ និងជាបណ្ដុំសរសៃទឹក និងជីវចម្រុះនៃដងទន្លេមេគង្គ។ ក្នុងដំណើរកម្សាន្តនៅកោះសាមសិប ភ្ញៀវទេសចរជាតិនិងអន្តរជាតិ ត្រូវជិះទូកសហគមន៍ រយៈពេលជាង១ម៉ោង តាមដងទន្លេមេគង្គ តាមចន្លោះកោះជាច្រើនមើលសម្រស់ព្រៃលិចទឹក មើលថ្ងៃលិចនិងថ្ងៃរះ ថតរូបសត្វស្លាបដែលជិតផុតពូជ និងបោះតង់សម្រាកនៅលើឆ្នេរខ្សាច់សក្បុសបាន។ គេអាចទៅទស្សនាកោះនេះបានតែរដូវទឹកស្រកប៉ុណ្ណោះ ព្រោះជាពេលឆ្នេរខ្សាច់ដ៏ស្រស់ស្អាតបានរំលេចខ្លួនឡើង ហើយអាចមើលឃើញព្រៃលិចទឹក ដែលជាជម្រកត្រីមេពូជកម្រជាច្រើនប្រភេទនិងជាជម្រកសត្វស្លាបប្រមាណ២១៨ប្រភេទ រួមនិងសត្វស្លាបដែលកម្រជិតផុតពូជផងដែរ។

ទីតាំងនៅលើផែនទី