សួនកម្សាន្តភូមិផ្កាត្រកួន

ទីលម្ហែ ញាំអាហារស្រុកស្រែ ហើយភ្ញៀវក៏អាចជិះទូកលេងកម្សាន្ត ស្រូបយកខ្យល់អាកាសត្រជាក់កាយបាននៅ រមណីយដ្ឋាន ភូមិផ្កាត្រកួន។ រមណីយដ្ឋានបែបធម្មជាតិដ៏ស្រស់ស្រាយត្រជាក់កាយ និងស្អាតប្លែកភ្នែកមួយ ដែលទីតាំងនេះកាលពីមុនជាដីចម្ការស្វាយ ចម្ការចេកលើផ្ទៃដីប្រហែល ១០០ ហិកតា មានកន្លែងកម្សាន្តជាច្រើនដូចជា បឹងនិស្ស័យជាបឹងធម្មជាតិសម្បូរត្រី ដែលនៅជុំវិញមាត់បឹងមានត្រកួនដុះព្រោងព្រាតស្រស់បៃតងខ្ចីដែលស័ក្ដិសមទៅនឹងឈ្មោះថា «ភូមិផ្កាត្រកួន»។ សួនបន្លែសិរីរាង្គគ្មានជាតិគីមីពណ៌បៃតងស្រស់ដូចជា សណ្តែកកួរ ស្ពៃក្តោប សាឡាដ ស្លឹកបាស និងននោងជាដើម។ នៅប្របមាត់បឹងមានក្យូសឈើប្រក់ដំបូលស្បូវ សម្រាប់អង្គុយលម្ហែអារម្មណ៍និងញុំាអាហារសុទ្ធសឹងជាម្ហូបខ្មែរ។ ទន្ទឹមនឹងនោះភ្ញៀវទេសចរក៏អាចមកសម្រាកនៅផ្ទះលម្ហែបែបបុរាណសម័យឧដុង្គបានផងដែរ។

ទីតាំងនៅលើផែនទី