ស្តូបវត្តចំពុះក្អែក, ស្តូបវត្តមុនីសុវណ្ណ

រណ្ដៅសាកសពជាច្រើននៅក្នុងវត្តចំពុះក្អែក ត្រូវបានគាស់កាលពីអំឡុងឆ្នាំ១៩៨០ ហើយឆ្អឹងលលាដ៏ក្បាល និងឆ្អឹងអវៈយវៈរាប់ពាន់ដែលគាស់បាន ត្រូវប្រជាជនជញ្ជូនយកទៅដាក់នៅបូជនីយដ្ឋាន មួយកន្លែងស្ថិតនៅក្នុងបរិវេណវត្ត។ មានខ្នោះឃ្នាងជាច្រើន បានត្រូវដាក់ព្យួរតាមរបាជញ្ជាំងដែលធ្វើ ពីលួសសំណាញ់ពទ្ធ័ជុំវិញអដ្ឋិធាតុ។ នរណាក៏អាចមើលឃើញអដ្ឋិធាតុរាប់ពាន់នេះយ៉ាងច្បាស់ដែរ។ ទីនេះក៏បានក្លាយជាកន្លែងប្រារឰថ្ងៃចងកំហឹងចំពោះបនប្រល័យពូជសាសនប៉ុលពត នៅរៀងរាល់ឆ្នាំនាថ្ងៃទី២០ ខែឧសភា។

ទីតាំងនៅលើផែនទី