ទឹកជ្រោះតាម៉ា

ទឹកជ្រោះតាម៉ា ជារមណីយដ្ឋាននៅលើខ្នងភ្នំត្បែងប្រកបដោយទេសភាពព្រៃភ្នំស្រស់ស្អាត មានទឹកធ្លាក់កម្ពស់ប្រហែល ៣០ម៉ែត្រ ដែលអាចជាទីដ៏សែនមនោរម្យសម្រាប់ការសម្រាក។ សម្រាប់ការធ្វើដំណើរគឺត្រូវដើរឡើងភ្នំកម្ពស់ប្រមាណជិត ៤០០ម៉ែត្រ ដើម្បីទៅដល់ទីតាំងនៃរមណីយដ្ឋានទឹកជ្រោះតាម៉ា។ ទីតាំងនេះមិនទាន់រៀបចំជាតំបន់ទេសចរណ៍ បានស្រួលបួលទេពោលគឺមិនមានអាហារដ្ឋានឬក៏តូបអង្គុយសម្រាប់ទទួលទេសចរនោះទេ។

ទីតាំងនៅលើផែនទី