ប្រាសាទស្រែប្រាសាទ

ប្រាសាទនេះសង់នៅលើដីទួលខ្ពស់សាងអំពីឥដ្ឋ មានរាងបួនជ្រុងស្មើ មានយ៉លយទៅទិសខាងកើត ហើយនៅខាងកើតមានស្រះទឹកធំមួយ។ ប្រាង្គនេះមានប្រវែង ៤,៥០ ម៉ែត្របួនជ្រុង កម្ពស់ប្រាសាទប្រមាណ ៧ ម៉ែត្រ ហើយទ្វារប្រាសាទមានកម្ពស់២ម៉ែត្រ ទទឹង ១៥០សង់ទីម៉ែត្រ។ ក្នុងប្រាសាទក្លាយជាប្រហោងជ្រៅ ដោយសារជនខិលខូចលួចជីកកកាយច្រើនលើកច្រើនសា។ ចំណែកជញ្ជាំងប្រាសាទនៅទិសខាង លិច ខាងជើង និងខាងត្បូង យើងមើលលែងយល់ទៅហើយ ដោយសារបំណែកឥដ្ឋដែលធ្លាក់ពី ដំបូលមកកប់បាត់ជញ្ជាំង។ ប្រាសាទនេះពុំមានទ្វារបញ្ឆោតដូចប្រាសាទដទៃទៀតទេ។ នៅទីនេះ មាននៅសល់ផ្តែរមួយលម្អដោយរូបសត្វមករបែរមុខចូលក្នុង លេបក្បាច់បន្ទាត់ធ្នូ។ ផ្តែរទ្វារនេះជាសិល្បៈស.វ. ទី៧ ដូច្នេះប្រាសាទស្រែប្រាសាទសាងឡើងនៅក្នុងរចនាបថសំបូរព្រៃគុក ស.វ.ទី៧ ក្នុងរជ្ជកាលព្រះបាទ ឦសានវរ្ម័នទី១ (គ.ស.៦១៦-៦៣៧)។

ទីតាំងនៅលើផែនទី