សួនកម្សាន្តជេតស្កាយឡេន

ក្រុមហ៊ុន ស្តាឌេវឺឡុបម៉េន និង ស្កាយឡេន បានចូលរួមបណ្ដាក់ទុន ដើម្បីរៀបចំកន្លែងកម្សាន្ត ប្រភេទរីស៊ត និង អភិវឌ្ឍជាខុនដូ។ រីស៊តនេះមានការជិះសេះ ម៉ូតូ និងការប្រណាំងឡាន និងឧទ្យាន ប្រកបដោយបទដ្ឋានអន្តរជាតិ ធ្វើឱ្យតំបន់នេះ ក្លាយទៅជាទីក្រុងរណបមួយលាតសន្ធឹង នៅលើផ្ទៃដី ជាង ២០០០ ហិកតា ស្ថិតនៅក្នុងតំបន់ដ៏ល្អមួយដែលមានវាលស្មៅខៀវស្រងាត់ មានអំណោយផល សម្រាប់ការរស់នៅ។ តំបន់វិហារសួគ៌ មានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ដែលខុសពីរាជធានី ភ្នំពេញមានការកកស្ទះចរាចរណ៍យ៉ាងខ្លាំង ជាពិសេសនៅពេលដែលរដ្ឋាភិបាលបានគ្រោង សាងសង់ស្ពានឆ្លងទៅតំបន់នោះធ្វើឱ្យតំបន់នេះក្លាយជាគោលដៅទេសចរណ៍ថ្មី មានចំងាយត្រឹមតែ១៧ គ.ម. ប៉ុណ្ណោះពីរាជធានីភ្នំពេញ។ តាមគម្រោង ទីនេះនឹងមានការរៀបចំជាសួនទំនើប ព្រមទាំងសង្វៀនប្រដាល់ដ៏ធំមួយ ខ្នាតអន្តរជាតិបម្រើដល់ការប្រកួតប្រដាល់គុនខ្មែរ ប្រដាល់សកល និងវ៉ៃដាក់ទ្រុងផងដែរ។

ទីតាំងនៅលើផែនទី