ឆ្នេរកោះសំពោច, ឆ្នេររាជបុត្រ

ដើមឡើយកោះនេះ មានឈ្មោះថា កោះសំពោច ប៉ុន្តែក្រោយពីចិនវិនិយោគលើដែនកោះនេះមក ចិនបានផ្លាស់ប្ដូរឈ្មោះមកជាកោះរាជបុត្រ ប៉ុន្តែ ពលរដ្ឋខ្មែរមួយចំនួនហៅថា កោះចិន ព្រោះចិនវិនិយោគកោះនេះមានរយៈពេលយូរឆ្នាំ។ ទេសភាពដ៏ស្រស់ស្អាតនៅតាមបណ្ដោយ ឆ្នេរដែលគេនិយមហៅថា ឆ្នេរសមុទ្រចិននេះ គឺពិតជាស្រស់ស្អាតគួរឱ្យចង់ទៅលេងម្ដងហើយម្ដងទៀតណាស់ ព្រោះទីនេះ ក្រៅពីមាន ខ្យល់អាកាសបរិសុទ្ធល្អ ឆ្នេរខ្សាច់ម៉ត់សស្អាត វែងដាច់កន្ទុយភ្នែក រលកសមុទ្រតិចតួច។ ប៉ុន្តែរហូតមកទល់ពេលនេះមិនមានការបញ្ជាក់ច្បាស់លាស់ ពីក្រុមហ៊ុនវិនិយោគ ស្ដីពីជោគវាសនាអនាគតនៃតំបន់នេះទេ។

ទីតាំងនៅលើផែនទី