ប្រាសាទបុរាណមួយសង់នៅសតវត្សរ៍ទី១០ ដើម្បីឧទ្ទិសថ្វាយសាសនាហិណ្ឌូ។ ប្រាសាទនេះមានប្រាង្គបីសង់ពីឥដ្ឋតម្រៀបគ្នាបែរមុខទៅទិសខាងកើត ហើយហ៊ុំព័ទ្ធដោយគូទឹក។ ការបំផ្លិចបំផ្លាញដោយមនុស្សធ្វើឱ្យបាត់បង់ប្រាង្គកណ្ដាល ហើយប្រាង្គខាងជើងសល់តែគ្រឹះបន្តិចបន្តួចតែប៉ុណ្ណោះ ឯប្រាង្គខាងត្បូងនៅសល់ជញ្ជាំងខ្លះ។