គ្រឹះប្រាសាទព្រះខ្ពុល

ទីនេះគឺជាល្អាងភ្នំ ដែលមានជញ្ជាំងថ្មបាយក្រៀមរៀបនៅមាត់ល្អាង។ នៅចំកណ្ដាលល្អាងមានទ្វារមួយ និងយ៉មួយបែរចេញមកខាងក្រៅឆ្ពោះទៅទិសឦសាន។ សំណង់តូចមួយរាងចតុកោណកែង ធ្វើពីថ្មបាយក្រៀមស្ថិតនៅអាគ្នេយ៍ បែរមុខទៅទិសអាគ្នេយ៍តាមមេទ្វារធ្វើពីថ្មភក់។ ជញ្ជាំងថ្មបាយ ក្រៀមរៀបជាបីថ្នាក់មួយថ្នាក់ៗមានប្រវែង ២០ ម៉ែត្រ កម្ពស់៤ទៅ៥ម៉ែត្រ ស្ថិតនីចម្ងាយប្រមាណ ១០ម៉ែត្រ ពីជើងភ្នំ និងមានសំណល់គំនរថ្មបាយក្រៀមស្ថិតនៅប្រមាណជាង ៥០ម៉ែត្រ ពីទីតាំង។

ទីតាំងនៅលើផែនទី