ទឹកជ្រោះចាអ៊ុង

ទឹកជ្រោះចាអ៊ុងហូរធ្លាក់ពីលើភ្នំស្វាយដែលនៅជិតក្រុងបានលុង។ ទឹកជ្រោះនេះមានកម្ពស់២៥ម៉ែត្រ និងព័ទ្ធជុំវិញដោយវល្លិ និងរុក្ខជាតិជាច្រើន។ ទេសភាពមានភាពស្រស់ស្អាតចាប់អារម្មណ៍យ៉ាងខ្លាំង ដោយផ្សែងទឹកបង្កើតដោយទឹកធ្លាក់ប៉ះជាមួយព្រៃឈើបង្កើតជាឥន្ទធនូនៅក្នុងពន្លឺថ្ងៃ។ គេបានធ្វើជណ្ដើរដើម្បីឱ្យភ្ញៀវទេសចរអាចងាយស្រួលចុះពីខាងលើទៅដល់បាតជ្រោះតែម្ដង ដែលនៅពីក្រោយទឹកជ្រោះគឺជារូងថ្មមួយយ៉ាងធំដែលភ្ញៀវទេសចរអាចទទួលចូលទស្សនា ហើយក៏មានយុវវ័យជាច្រើនបានចុះអត្តលេខាលើជញ្ជាំងថ្មនោះផងដែរ។ នៅជិតទឹកជ្រោះក៏មានកន្លែងលក់ចំណីអាហារ ភេសជ្ជៈ អាហារសម្រន់និងវត្ថុអនុស្សាវរីយ៍ក្នុងស្រុកមួយចំនួនទៀត។

ទីតាំងនៅលើផែនទី