ប្រាសាទតាព្រហ្មកិល

ប្រាសាទសង់ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ នៅសតវត្សរ៍ទី១២។ ប្រាសាទនេះមានប្លង់ជាមន្ទីរពេទ្យ ដែលរួមមានហោបន់ស្រន់មួយលំអដោយថ្មភក់និងហោត្រៃមួយធ្វើពីថ្មបាយក្រៀមស្ថិតនៅទិសអាគ្នេយ៍ កំពែងថ្មបាយក្រៀមព័ទ្ធជុំវិញនិងមានស្រះមួយនៅទិសឦសាន។ អ្នកស្រុកបានផ្សារភ្ជាប់ឈ្មោះប្រាសាទទៅនឹងរឿងព្រេងនៃអ្នកមានបុណ្យឈ្មោះពញាក្រែក ដែលជាជនពិការ ហើយបានក្លាយទៅជាស្តេចផែនដី។

ទីតាំងនៅលើផែនទី