សួនអូរមីស

វេលាសម្រាប់អាហារថ្ងៃត្រង់សមរម្យសម្រាប់ទេសចរដែលធ្វើដំណើរទៅកាន់ក្រុងសែនមនោរម្យ ដោយអាចភ្លក់រសជាតិអាហារដ៏ឈ្ងុយឆ្ងាញ់ក្លែមសម្រស់ទីឋានរមណីយដ្ឋានដ៏ស្រស់ត្រកាលនេះ។ ទឹកអូរហូររលេញពីក្រោមស្ពានថ្មនៃផ្លូវជាតិចាក់ចូលដីឡូត៍តុបតែងដោយសួនច្បារ តូបលំហែសង់ប្របតាមមាត់អូរ បន្ថែមស្ពានឈើ និងស្ពានយោលសម្រាប់ដើរឆ្លងកាត់ និងគយគន់ទេសភាពទីនេះ។ អូររមីសជាភោជនីយដ្ឋានបម្រើអាហារ ៣ ពេល មានតូបចំនួន ២៣ មីនីបារមួយ និងផ្ទះសំណាក់ បានផ្ដើមដំណើរការតាំងពីឆ្នាំ ២០០៣។ នៅទីនេះមានតូបលក់វត្ថុអនុស្សាវរីយ៍ ជាពិសេស ស្រាពាងរបស់ជនជាតិដើមភាគតិចផងដែរ។ ម្ហូបអាហារនៅទីនេះប្រើបន្លែធម្មជាតិដាំនៅទីនេះផ្ទាល់ទើបទទួលបានការពេញនិយមពីសំណាក់ភ្ញៀវ។

ទីតាំងនៅលើផែនទី