ប្រាសាទប្រហែលជាកសាងឡើងក្នុងសតវត្សរ៍ទី១០ ក្នុងរជ្ជកាលព្រះបាទសុរ្យវរ្ម័នទី១។ ប្រាសាទនេះរលំបែកបាក់អស់ជាច្រើន តែយើងអាចកំណត់ថាវាមានប្រាង្គបី បែរមុខទៅកើត មានស៊ុមទ្វារធ្វើពីថ្មភក់ ឥតមានផ្ដែរទេ។ ប្រាសាទមានកំពែងជុំវិញធ្វើពីថ្មបាយក្រៀមទំហំ៤៥x២៥ម៉ែត្រ ដែលមានខ្លោងទ្វារចូលពីខាងកើត និងទ្វារបញ្ឆោតមួយនៅខាងលិច។ ប្រាង្គកណ្ដាលបែរមុខទៅកើតហើយមានទ្វារបញ្ឆោតនៅជ្រុងបីផ្សេងទៀត។ មានសំណង់មួយធ្វើពីថ្មបាយក្រៀមបែរមុខទៅលិចស្ថិតនៅខាងកើតប្រាង្គកណ្ដាល។ ហោត្រៃស្ថិតនៅអាគ្នេយ៍ ធ្វើពីថ្មបាយក្រៀមបែរមុខទៅលិច និងមានទ្វារបញ្ឆោតនៅខាងកើត។