ប្រាសាទបី (អង្គរវត្ត), ប្រាសាទជ័យ

ប្រាសាទកសាងនាសតវត្សរ៍ទី១០ ក្នុងរជ្ជកាលព្រះបាទយសោវរ្ម័នទី១ ហើយមានរចនាបថបាខែង។ ប្រាសាទនេះកសាងឡើងដើម្បីឧទ្ទិសដល់ព្រះឥសូរក្នុងព្រហ្មញ្ញសាសនា។ ប្រាសាទនេះ ក៏មិនខុសពីប្រាសាទ ថ្មបាយក្អែកដែរ គឺគ្មានព័ត៌មានណាមួយច្បាស់លាស់ពីឈ្មោះនៃប្រាសាទនេះទេ។ ប៉ុន្តែអ្នកស្រុកយល់ថា ឈ្មោះ «ប្រាសាទបី» គឺដោយសារឃើញប្រាសាទនេះមានតួប្រាង្គបី។ ប្រាសាទកសាងពីឥដ្ឋជាជួរប្រាង្គចំនួនបី ដែលប្រាសាទកណ្ដាលមានកម្ពស់១០ម៉ែត្រ តែការកសាងមិនបានបញ្ចប់ឡើយ។ មានចម្លាក់លើធ្នឹមមួយចំនួនក៏នៅមិនទាន់ឆ្លាក់នៅឡើយ។

ទីតាំងនៅលើផែនទី