រីស៊តតារាសាគរ

រមណីយដ្ឋានវិស្សមកាលទេសចរណ៍តារាសាគរកម្ពុជាលំដាប់ខ្ពស់របស់ក្រុមហ៊ុន Union Development Group ប្រកបដោយសំណង់អគារទំនើបៗ។ មនុស្សជាច្រើនមានចំណាប់អារម្មណ៍លើគម្រោងសាងសង់លំនៅដ្ឋាននៅក្បែរ តំបន់អេកូទេសចរណ៍ឆ្នេរសមុទ្រថ្មីមួយនេះ ដែលគេហដ្ឋាននឹងត្រូវបានគេសង់ជាប់នឹងកន្លែងលំហែកាយ។ គម្រោងដ៏មហាសាលនេះ រួមមានឆ្នេរសម្រាប់ទេសចរណ៍ ៩០ គីឡូម៉ែត្រ ស្មើនឹង ១/៣ នៃឆ្នេរសមុទ្រប្រទេសកម្ពុជានិងមានព្រលានយន្តហោះអន្តរជាតិថែមទៀតផង។ សម្រាប់ភ្ញៀវជាតិទោះបីជាមិនមានលទ្ធភាពចូលស្នាក់នៅឬលម្ហែក្នុងទីនោះ យ៉ាងហោចណាស់ក្នុងដំណើរទៅកាន់ទីនោះ តាមផ្លូវកៅស៊ូធំទូលាយរលោងស្រិលនិងអាចមើលទេសភាពដ៏ស្រស់ត្រកាលឬក៏ឆ្លងទៅកម្សាន្តនៅកោះស្ដេចដែលជាទីតាំងដ៏ល្បីមួយក្នុងខេត្តកោះកុងផងដែរ។

ទីតាំងនៅលើផែនទី