ភ្នំព្រះបាទ

ភ្នំព្រះបាទ ឬ ភ្នំប្រុសតាមរឿងនិទាន មានកម្ពស់៣០ ម. អាចឡើងដោយយានយន្តបាន។ នៅក្នុងទីវត្តមានតម្កល់ស្នាមពុទ្ធបាទដ៏ធំមួយ ព្រោះហេតុនោះទើបនៅទីបុរាណស្ថាននេះគេហៅថាភ្នំព្រះបាទ។ ប្រាសាទនេះជាប្រភពសិលាចារឹកលេខ K95 ចារឹកនៅលើបង្គោលសីមា សងខាង ម្ខាងជាអក្សរទេវនាគរី និងម្ខាងទៀតជាអក្សរខ្មែរសម័យអង្គរសតវត្សទី៩ ដោយបញ្ជាក់ថាស្លោកចារឹកនេះសរសេរជាអក្សរកម្ពុជា ក្នុងរជ្ជកាលព្រះបាទយសោវរ្ម័នទី១។ ទាក់ទងនឹងឈ្មោះថាភ្នំប្រុសនោះ មានរឿងនិទានដូចភ្នំប្រុសភ្នំស្រីដែរ តែភាពប្លែកគ្នានៃរឿង ទាំងពីរនេះ ត្រង់រណ្ដៅដីនៅភ្នំធំក្លាយទៅជាស្រះធំមួយឈ្មោះ ស្រះទឹកព្រះ មានទឹកខួបប្រាំងខួបវស្សា ឯរណ្ដៅនៅជិតភ្នំព្រះបាទ ក្លាយទៅជាស្រះធំមួយគ្មានទឹកដក់សោះទោះភ្លៀងខ្លាំងយ៉ាងណាហៅថា កំពែងស្ងួត ដែលតាមរឿងនិទានគឺដោយសារត្រូវបណ្ដាសាពួកខាងស្រីដាក់ឲ្យពួកខាងប្រុស។

ទីតាំងនៅលើផែនទី