បរិវេណជុំវិញវត្តសមេ្ដចមុនី គឺជាអតីតទីតាំងសម្លាប់មនុស្សរបស់ខ្មែរក្រហម។ ទីតាំងទាំងនោះគឺព្រៃគោកល្វា ព្រៃគោកជ្ររត់ ភូមិត្នោតជោ (ភូមិចាស់) ព្រៃពោធិតាវ៉ា ព្រៃពោធិចារ្យ ព្រៃពោធិតាមឿន ព្រៃពោធិតាកុយ និងព្រៃតាន័យ ហៅព្រៃខ្មោច។ ចំណែកក្នុងបរិវេណវត្តគឺជាមន្ទីរសន្ដិសុខ។ ក្រោយឆ្នាំ១៩៧៩ រណ្ដៅខ្លះត្រូវបានគាស់ ហើយអដ្ឋិធាតុត្រូវបានជញ្ជូនមកដាក់នៅមន្ទីរបូជនីយដ្ឋានមួយដែលសាងសង់ឡើងនៅក្នុងបរិវេណវត្តសមេ្ដចមុនី។