ទិដ្ឋភាពធម្មជាតិនៅជុំវិញទីនេះស្រស់ត្រកាលណាស់ ព្រោះមានព្រៃព្រឹក្សា តាមដងអូរនៃជ្រលងភ្នំ ហើយមិនតែប៉ុណ្ណោះនៅតំបន់នេះមានទឹកធ្លាក់ជាច្រើនកន្លែង។ ប៉ុន្តែសព្វថ្ងៃ ទីតាំងនេះស្ថិតក្នុងការគ្រប់គ្រងឯកជន ដែលមិនទាន់មានគម្រោងអភិវឌ្ឍបែបណានៅឡើយ។ ទឹកធ្លាក់រមនាទី១មានមុខកាត់ជាង ៦ ម៉ែត្រនិងទឹកធ្លាក់កម្ពស់ជិត ៦ ម៉ែត្រ។ ទេសចរអាចមុជទឹកហែលលេងកម្សាន្តបានក្នុងទឹកដ៏ល្អស្អាតត្រជាក់ស្រិប។