ទំនប់មួយមករា

ទំនប់បង្ហៀរទឹក១មករាជាសំណង់បន្សល់ទុកពីរបបប៉ុលពត ដែលនៅទីនេះក៏មានអ្នកស្លាប់បាត់បង់ជីវិតមិនតិច នោះទេ។ គេនៅប្រើជាប្រព័ន្ធស្រោចស្រពដំណាំកសិកម្មនៅក្នុងស្រុកសន្ទុក និង ស្រុកបារាយណ៍ ដែលទីនេះមានទំនប់បង្ហៀរទឹកប្រវែង ៧៥០ ម៉ែត្រ។ ថ្វីត្បិតត្រឹមជាទំនប់បង្ហៀរមួយមែន ប៉ុន្តែឥឡូវទីនេះកំពុងជាកន្លែងពេញនិយមសម្រាប់ប្រជាជនក្នុងតំបន់ ជាពិសេសយុវវ័យមកងូតទឹកលេង និង មកញុំអាហារបែបស្រុកស្រែដែលមានរសជាតិឈ្ងុយឆ្ងាញ់ទៀតផង។

ទីតាំងនៅលើផែនទី