សួនផ្កាលឿង

សួនផ្កាពណ៌លឿងដ៏ធំនៅព្រះវិហារមានទំហំ១២ហិកតាជាចម្ការផ្កាសាំងហ៊ីន មានពណ៌លឿង។ សួនផ្កាលឿងនេះ បានទាក់ទាញទេសចរ ដែលធ្វើដំណើរឆ្លងកាត់ឲ្យចូលចតគយគន់ សម្រស់ផ្កាលឿងដ៏ស្រស់ស្អាត ព្រមទាំងមានយុវវ័យជាច្រើនទៅថតរូបមុនអាពាហ៌ពិពាហ៌របស់ខ្លួនផងដែរ។ ម្ចាស់សួនផ្កាលឿង បានអះអាងថាគាត់ជាអ្នកស្រលាញ់ផ្កា ហើយផ្កានេះងាយដាំ មិនពិបាកថែហើយសម្រស់ផ្ការបស់វា ក៏ខុសប្លែកពីផ្កាដទៃដែរ។ ម្យ៉ាងទៀតដីទីនេះអំណោយផលសម្រាប់ផ្កានេះផងដែរ។ ផ្កាសាន់ហ៊ីននេះ ដាំតែ ៤០ថ្ងៃក៏បញ្ចេញផ្កាដ៏ស្រស់ស្អាតមកហើយផ្កាវានៅរីកស្គុសស្គាយបន្តបន្ទាប់គ្នាប្រមាណ១ខែកន្លះ ទើបរោយទៅវិញ។

ទីតាំងនៅលើផែនទី