ទឹកធ្លាក់ចម្ការខ្នុរ

រមណីយដ្ឋាននេះ មានទឹកហូរខួបប្រាំងវស្សាដ៏ថ្លាយង់គួរឱ្យចង់អង្គុយនិងចុះងូតទឹកលេងផងដែរ។ អ្នកដែលមកលេងនៅខេត្តប៉ៃលិនកម្រនឹងចោលកន្លែងកម្សាន្តនេះខ្លាំងណាស់ ព្រោះថាជាកន្លែងមានម្លប់ដើមខ្នុរយ៉ាងត្រជាក់និងមានសង់តូបជាច្រើនសម្រាប់អង្គុយលេងយ៉ាងសប្បាយរីករាយក្នុងចិត្តនិងអាចងូតទឹកជ្រោះផងដែរ។ ម្ហូបអាហារ និងផ្លែឈើផ្សេងៗមានលក់ជូនភ្ញៀវនៅទីនេះ។ ទីនេះគេធ្លាប់ហៅថាទឹកជ្រោះបរយ៉ាខាដែលមនុស្សភាគច្រើនធ្លាប់តែឮក្នុងបទចម្រៀង។

ទីតាំងនៅលើផែនទី