ទំនប់តាម៉េង

មនុស្សម្នាកុះករភាគច្រើនជាយុវវ័យនៅស្រុកថ្មពួក និងស្រុកស្វាយចេក បាននាំគ្នាទៅលេងទឹកនៅអាងតាម៉េង ដែលជាទំនប់បង្ហៀរនេះនៅរដូវភ្លៀង។ រមណីយដ្ខានតាមរដូវនេះស្ថិតនៅលើខ្នងទំនប់ទៅកាន់ភូមិមួយចំនួននៃឃុំគោកកឋិន។ អាងតាម៉េងជាកេររបបកម្ពុជាប្រជាធិបតេយ្យដែលត្រូវបានស្តារឡើងវិញដោយអាជ្ញាធរមូលដ្ឋាន ហើយចុងក្រោយគឺក្រសួងធនធានទឹកនិងឧតុនិយមបានស្ថាបនាឡើងវិញនិងពង្រីកមានទំហំ៥.៣០០ម៉ែត្រត្រីគុណ។ អាងនេះទទួលប្រភពទឹកពីខ្ពង់រាបនៃតំបន់ប្រជុំកូនភ្នំព្រះនិងជួរភ្នំដងរ៉ែក ហើយអាចស្រោចស្រពផ្ទៃដីស្រែរាប់ពាន់ហិចតាក្នុងស្រុកថ្មពួកនិងស្រុកស្វាយចេក ហើយបើសល់លើសត្រូវហូរទៅអាងពន្លៃ អាងត្រពាំងថ្មជាដើម។ ក្នុងអាងមានពូជត្រីខ្មែរក្នុងស្រុកបែបធម្មជាតិច្រើនប្រភេទ។

ទីតាំងនៅលើផែនទី