អាកាសយានដ្ឋានអន្តរជាតិសៀមរាប

ទីតាំងអាកាសយានដ្ឋានឃ្លាតពីចំណុចកណ្ដាលទីក្រុង ប្រមាណ៦ គីឡូម៉ែត្រ។ ព្រលានយន្តហោះអន្តរជាតិ នេះជាព្រលានយន្តហោះអន្តរជាតិទី២នៃ ព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីភ្នំពេញ។ ទីនេះមានសេវាសម្រាប់ជើងយន្តហោះក្នុងស្រុក ទាំងជើងយន្តហោះអន្តរជាតិផងដែរ។ មធ្យោបាយសម្រាប់ធ្វើដំណើរទៅទីក្រុងមាន តាក់ស៊ី តាក់ស៊ីទេសចរណ៍ រថយន្ត15កៅអី រ៉ឺម៉ក និង ម៉ូតូឌុប។ ក្នុងឆ្នាំ២០២០ មានការចាប់ផ្ដើមសាងសង់អាកាសយានដ្ឋានអន្តរជាតិថ្មី សៀមរាប-អង្គរ ដោយក្រុមហ៊ុនចិន ដែលទល់នឹងឆ្នាំ២០២៣នេះ ការសាងសង់គម្រោងទាំងមូលសម្រេចបានជារួមប្រមាណ ៧០% ហើយ។ ព្រលានយន្តហោះថ្មីនេះស្ថិតនៅស្រុកសូទ្រនិគម ដែលមានចម្ងាយប្រមាណ ៣០ គីឡូម៉ែត្រពីក្រុងសៀមរាប។

ទីតាំងនៅលើផែនទី