ប្រាសាទអូរក្អែក, ប្រាសាទត្រពាំងក្អែក

ប្រាសាទសង់ក្នុងសម័យកាលរាជធានីនៅរលួសនៅចុងសតវត្សរ៍ទី៩។ ប្រាសាទមានរចនាបថព្រះគោ មានប្រាង្គទោល សង់អំពីឥដ្ឋ និងស៊ុមទ្វារជាថ្មភក់។ ប្រាសាទមានទ្វារនៅទិសខាងកើតនិងទ្វារបញ្ឆោត៣នៅទិសផ្សេងទៀត។ មេទ្វារខាងត្បូងមានចារសិលាចារឹកលេខ K.៨៣៣។

ទីតាំងនៅលើផែនទី