ប្រាសាទសង់ក្នុងឆ្នាំ ៩៦៩ ឧទ្ទិសថ្វាយនិកាយត្រីភុវនមហេស្វរៈ ក្នុងរាជព្រះបាទរាជេន្ទ្រវរ្ម័នដោយព្រះរាជគ្រូរបស់ព្រះអង្គ។ប្រាសាទនេះមានប្រាង្គមួយរាងបួនជ្រុងស្មើធ្វើពីឥដ្ឋលំអដោយចម្លាក់ថ្មភក់។ ប្រាង្គនេះបែរមុខទៅកើតមានទ្វារបញ្ឆោតនៅមុខបីផ្សេងទៀត។ ហោត្រៃចំនួនពីរធ្វើពីឥដ្ឋនៅជ្រុងឦសាននិងអាគ្នេយ៍។ ប្រាសាទមានខ្លោងទ្វារពីខាងកើតធ្វើពីឥដ្ឋ និងកំពែងមួយធ្វើពីថ្មបាយក្រៀមមានច្រកពីរនៅចំហៀង។ កំពែងទី២តភ្ជាប់នឹងកំពែងទី១ ដែលមានសំណង់ទ្រវែងបូនធ្វើពីថ្មបាយក្រៀមនិងដំបូលធ្វើពីឥដ្ឋ។