ទឹកជ្រោះអន្លង់ស្វាយ

ទឹកជ្រោះនេះនៅយ៉ាងកណ្ដោចកណ្ដែងក្នុងព្រៃព្រឹក្សាតែម្នាក់ឯង។ ទឹកធ្លាក់អន្លង់ស្វាយ មាន ៤ ដំណាក់ដែលមានចម្ងាយខុសៗគ្នា។ ភ្ញៀវទេសចរត្រូវសម្រូតខ្លួនចុះតាមចំណោតព្រៃល្បោះដើម្បីទៅកាន់ដំណាក់ទី ១ ដែលនៅរដូវប្រាំងមានទឹកហូររិចៗប៉ុណ្ណោះ។ ចម្ងាយប្រមាណ ៤០០ ម៉ែត្រពីដំណាក់ទី ១ ដោយធ្វើដំណើរឡើងជម្រាលដ៏ចោតគួរសម គេអាចទៅដល់ដំណាក់ទី ២ ដែលភ្ញៀវទេសចរជាច្រើនគ្រាន់តែចង់គយគន់ទេសភាពដ៏ស្រស់ត្រកាលពីកំពូលល្បាក់ទឹកមកក្រោមប៉ុណ្ណោះ ព្រោះពួកគេចង់ងូតទឹកលេងកម្សាន្ដនៅដំណាក់ទី ៣ ដែលស្ថិតនៅជាប់គ្នានឹងដំណាក់ទី ២ តែម្ដង។ ល្បាក់ទឹកដំណាក់ទី៣នេះ មានទឹកហូរតាមជម្រាលភ្នំគួរឲ្យទាក់ទាញចិត្ដភ្ញៀវទេសចរដែលធ្វើដំណើរនឿយហត់។ នៅដំណាក់ទី៤ វិញ មានទិដ្ឋភាពទឹកហូរធ្លាក់ឥតឈប់ឈរតាមចន្លោះផ្ទាំងថ្ម ដែលអាចបង្កគ្រោះថ្នាក់នៅរដូវវស្សា។ អ្នកស្រុកបានប្រាប់ថា ប្រសិនបើគេតស៊ូឡើងទៅលើទៀត គេអាចជួបដំណាក់៥ផ្សេងទៀតនៅខាងលើ។

ទីតាំងនៅលើផែនទី