ប្រាសាទតុបកើត (អង្គរធំ), ប្រាសាទមង្គលាថ៌

ស្ថិតនៅចន្លោះទ្វារជ័យនិងទ្វារខ្មោចប្រាសាទតុបខាងកើត មានឈ្មោះមួយទៀតថា ប្រាសាទមង្គលាថ៌ (ម័ង-គៈ-ឡា-រៈ-ថៈ) ផងដែរ រំឭកដល់ព្រះសង្ឃដ៏មានអំណាចមួយអង្គឈ្មោះ ជ័យមង្គលាថ៌ ដែលជាកូនរបស់ព្រាហ្មណ៍ព្រះរាជគ្រូព្រះបាទជ័យវរ្ម័នទី៧។ ប្រាសាទនេះផ្ដួចផ្ដើមសាងសង់ដោយព្រះបាទជ័យវរ្ម័នទី៧ ប៉ុន្តែពុំទាន់បានប្រើប្រាស់សម្រាប់ពិធីសាសនា គឺប្រមាណ៩ទសវត្សរ៍បន្ទាប់ ពីព្រះអង្គចូលទីវង្គត មានន័យថានៅរជ្ជកាលព្រះបាទជ័យវរ្ម័នទី៨។ ប្រាសាទតុបខាងកើតគឺជាប្រាសាទឧទ្ទិសដល់ព្រហ្មញ្ញសាសនាចុងក្រោយ បង្អស់ដែលបានស្ថាបនាឡើងនៅក្នុងតំបន់អង្គរ និងកសាងឡើងក្នុងអំឡុងពេលច្របូកច្របល់នៃការវិលត្រឡប់មកកាន់ព្រហ្មញ្ញសាសនាវិញ។ ប្រាសាទតុបខាងកើតជាប្រាង្គទោល ត្រូវបានកសាងឡើងពីថ្មភក់ បែរមុខទៅខាងកើត មានទ្វារបញ្ឆោតនៅទិសបីផ្សេងទៀត បច្ចុប្បន្ននេះមានការរលំបាក់បែកច្រើន។

ទីតាំងនៅលើផែនទី