ប្រាសាទនេះមិនមានឯកសារបញ្ជាក់ពីកាលបរិច្ឆេទកសាងទេ ប៉ុន្តែតាមរយៈសិល្បៈនៃគ្រឿងលំអ ប្រាសាទប្រហែលជាកសាងឡើង នៅពាក់កណ្ដាលសតវត្សរ៍៍ទី១១។ ប្រាសាទនេះមានប្រាង្គបីរាងបួនជ្រុងស្មើ ធ្វើពីថ្មបាយក្រៀមរត់ជួរជើងត្បូង បែរមុខទៅកើត មានស៊ុមទ្វារធ្វើពីថ្មភក់។ ប្រាង្គទាំងអស់មានទ្វារបញ្ឆោត នៅជ្រុងបីផ្សេងទៀត។ ហោត្រៃមួយធ្វើពីថ្មបាយក្រៀម និង ឥដ្ឋស្ថិតនៅអាគ្នេយ៍ នៃប្រាង្គ។ កំពែងធ្វើពីថ្មបាយក្រោមរាងបួនជ្រុងស្មើ មានខ្លោងទ្វារបញ្ឆោតរាង ចតុកោណកែង ធ្វើពីថ្មបាយក្រៀម និងខ្លោងទ្វារធ្វើពីឥដ្ឋនៅខាងកើត។ ប្រាសាទមានគូទឹកព័ទ្ធជុំវិញនិងមានផ្លូវចូលពីរពីខាងកើតនិងខាងលិច។