ភ្នំព្រឹកបារាំងធ្លាក់

ភ្នំព្រឹកជាឈ្មោះភ្នំមួយ ហើយក៏ជាឈ្មោះស្រុកក្នុងខេត្តបាត់ដំបងដែរ។ ផ្លូវជាតិបានត្រូវស្ថាបនាឡើងសសៀរតាមចង្កេះភ្នំនេះ បង្កើតនូវទេសភាពដ៏ត្រកាលដល់អ្នកទេសចរ។ នៅតំបន់នេះមានភ្នំជាច្រើនប្រកបដោយទេសភាពធម្មជាតិស្អាតអនេក។ ជុំវិញទីនេះមានចម្ការដំណាំរបស់អ្នកស្រុក និងខ្យល់អាកាសដ៏បរិសុទ្ធ។ នៅទីតាំងនោះក៏មានឃុំឈ្មោះបារាំងធ្លាក់ ដែលគេបានតំណាលតៗគ្នាថា មានបារាំង (ជនជាតិអឺរ៉ុប) ដែលបានមកធ្វើការស្រាវជ្រាវទឹកដីនេះ ហើយក៏ភ្លាត់ជើងធ្លាក់នៅទីនោះ ទើបជាប់ឈ្មោះបែបនេះមក។ តាមស្ថានភាពភ្នំនោះគឺចោតខ្លាំងមិនងាយឡើងទៅដោយងាយស្រួលបានទេ។ នៅម្ដុំភ្នំនេះក៏ធ្លាប់មានបុរសម្នាក់ទៅប្រមូលអាចម៍ប្រជៀវ ហើយបានធ្លាក់ចូលជាប់ក្នុងចន្លោះថ្មដាច់បាយទឹក៣ថ្ងៃទម្រាំគេអាចសង្គ្រោះបាន។

ទីតាំងនៅលើផែនទី