ប្រាសាទចៅសាយទេវតា

ប្រាសាទនេះត្រូវបានស្ថាបនាឡើងដោយព្រះបាទសុរ្យវរ្ម័នទី២ នៅចុងសតវត្សរ៍ទី១១ និង ដើមសតវត្សរ៍ទី១២ ដើម្បីឧទ្ទិសថ្វាយដល់ព្រហ្មញ្ញសាសនា មានរចនាបថអង្គរវត្ត។ ប្រាសាទចៅសាយទេវតាជាប្រាសាទតូចដែលមានការរចនា និងប្លង់ស្រដៀងគ្នានឹងប្រាសាទធម្មនន្ទដែលមានទីតាំងម្ខាងទៀតនៃផ្លូវ(លើកលែងតែមានគោបុរៈ និងហោត្រៃបន្ថែម)។ ប្រាសាទនេះមានទំហំ ៥០x៤០ ម៉ែត្របែរមុខទៅទិសខាងកើត សង់ពីថ្មភក់។ ប្រាសាទនេះបានទទួលការជួសជុលច្រើនដងជាងប្រាសាទធម្មនន្ទ។ ឈ្មោះចៅសាយទេវតាមិនមានប្រភពបញ្ជាក់ច្បាស់លាស់ទេ ប៉ុន្តែអាចជាឈ្មោះរបស់មេទ័ពម្នាក់ដែលមានស្នាដៃល្អ ក្នុងការធ្វើសឹកសង្រ្គាម ឬ ក៏ឈ្មោះអ្នកដែលមានស្នាដៃក្នុងការធ្វើអ្វីមួយ ហើយប្រាសាទនេះត្រូវបានកសាងមុនប្រាសាទធម្មនន្ទ។ ប្រាសាទនេះស្ថិតលើអក្សត្រង់ ដែលមានគោបុរៈបួន ហោត្រៃមានចំនួន២ និងប្រាង្គសំខាន់មួយ។

ទីតាំងនៅលើផែនទី