ស្ទឹងដូនកុក

រមណីយដ្ឋានមួយដែលមានលក្ខណៈខុសពីគេ គឺជាតូបបណ្ដែតលើទឹក ដែលទទួលបានការពេញនិយមពីអ្នកនៅទីក្រុងភ្នំពេញ ជាពិសេសយុវវ័យ។ មូលហេតុងាយយល់ដោយសារវាស្ថិតនៅជិតទីក្រុងអាចទៅមកងាយស្រួលដោយម៉ូតូ។ នៅទីនេះមានបម្រើសេវាម្ហូបអាហារដ៏ឈ្ងុយឆ្ងាញ់ និងមានតូបបណ្ដែតលើទឹកដោយយកធុងដែក ឬជ័រជាពោងតម្រៀបជាប់គា្នចងភ្ជាប់ដោយខ្សែពួរ ទៅត្រើយសងខាងនៃស្ទឹងព្រែកត្នោត។ ពេលទឹកស្ទឹងឡើងជន់ជោរខ្លាំងនារដូវវស្សា ម្ចាស់តូបអូសមកចងទុក លុះដល់ផុតរដូវវស្សាទើបគេទម្លាក់មកវិញ។

ទីតាំងនៅលើផែនទី