គ្រឹះប្រាសាទដុតស្ដេចគម្លង់

ប្រាសាទដុតស្ដេចគម្លង់នេះត្រូវបានបែកបាក់អស់(យើងអាចឃើញរូបមុនបែកបាក់ដែលរកឃើញក្នុង CISARK) ប៉ុន្តែដោយសារវាស្ថិតនៅជិតចំណតរថយន្តពេលឡើងភ្នំគូលែន ទើបគេនៅព័ទ្ធរបងរក្សាទុក។ ប្រាសាទសង់ពីឥដ្ឋរាងចតុកោណកែងរលំបាក់អស់ បែរមុខទៅកើត នៅចំកណ្តាលប្រាសាទមានបល្ល័ង្កនិងលិង្គមួយ។ ជញ្ជាំងខាងជើងមានចោះប្រហោងសំរាប់បង្ហូរទឹក។ ស្នាមសំណង់មួយធ្វើពីថ្មបាយក្រៀម និងមួយទៀតខាងកើត ធ្វើពីឥដ្ឋនិងថ្មបាយក្រៀម។

ទីតាំងនៅលើផែនទី