ភ្នំយោគព្រឹក

ភ្នំព្រឹកជាតំបន់មួយស្ថិតនៅជិតជម្រកសត្វទោចអណ្ដូងក្រឡឹង ដែលពីលើកូនភ្នំនេះទេសចរអាចស្ដាប់ ឮសូរសម្រែកសត្វទោចថ្ពាល់លឿងនិងទោចម្កុដជាសត្វជិតផុតពូជទៅហើយនោះ។ កូនភ្នំនេះជាទីទស្សនាទេសភាពដ៏ស្រស់ស្អាតនៃជូរភ្នំ ព្រៃព្រឹក្សា ចម្ការដំណាំនានានៅជុំវិញនោះ។ ថ្វីបើកម្ពស់ភ្នំមិនខ្ពស់ដូចជាភ្នំអណ្ដូងស្នេហ៍ នៅទីនេះទេសចរនឹងចាប់អារម្មណ៍លើព្រៃព្រឹក្សាជុំវិញដែលមានសត្វរស់នៅច្រើនប្រភេទ។

ទីតាំងនៅលើផែនទី