កន្លែងនេះ កសាងនៅជាប់នឹងទំនប់បារាយណ៍ព័ទ្ធជុំវិញអង្គរធំ។ សំណង់ជាកំពែងមានរាងរង្វង់ កម្ពស់ប្រមាណជា៣ម៉ែត្រ ទំហំ ៩៨x៤០ម៉ែត្រ ហើយមានច្រកចូលពីរពីខាងកើតនិងខាងលិច។ ថ្វីត្បិតតែទីតាំងមានឈ្មោះថាក្រោលរមាស ប៉ុន្តែក៏មានឈ្មោះមួយទៀតហៅថាក្រោលដំរី។ ដូចនេះយើងអាចសន្និដ្ឋានថា ទីនេះជាកន្លែងបង្វឹកសត្វរមាសឬដំរីព្រៃនោះហើយ។