ប្រាសាទត្រពាំងរុន

ស្ថាបនានៅសតវត្សរ៍ទី៨ ក្នុងរចនាបថកំពង់ព្រះ និងឧទ្ទិសថ្វាយសាសនាហិណ្ឌូ ហើយមានការរចនារូបទេពអប្សរមានមាឌធំៗ ព្រះហស្ថកាន់ផ្កាឈូក និងស៊ែ។ ចម្លាក់លើជញ្ជាំងឥដ្ឋមានផ្នួងសក់ខ្ពស់ៗរាងស៊ីឡាំង ស្រដៀងនឹងឥណ្ឌា មិនតែប៉ុណ្ណោះមានការរចនាផ្តែរ សរសរផ្អោប និងប្រាសាទអណ្ដែតយ៉ាងល្អឥតខ្ចោះ។ ប្រាសាទសង់ពីឥដ្ឋមានរាងចតុកោណកែងបែរមុខទៅកើត និងមានទ្វារបញ្ឆោតនៅជ្រុងបីទៀត។ ប្រាសាទមានកំពែងឥដ្ឋនិងស្រះមួយ។

ទីតាំងនៅលើផែនទី