ប្រាសាទលលៃកសាងឡើងនៅចុងសតវត្សរ៍ទី៩ ដោយព្រះបាទយសោវរ្ម័នទី១ ឧទ្ទិសដល់ព្រះឥសូរនិងបិតាព្រះអង្គ។ ព្រះបិតារបស់ព្រះអង្គត្រូវបានគោរពជាសិវលិង្គមួយឈ្មោះថា ឥន្ទ្រវរមេស្វរៈនៅក្នុងប្រាសាទនេះ។ ប្រាសាទនេះស្ថិតនៅចំកណ្ដាលនៃបារាយណ៍ឥន្ទ្រតាដាក ដែលមានទឹកសម្រាប់ប្រើប្រាស់នៅទីក្រុងហរិហរល័យ និង សម្រាប់ធ្វើស្រែចំការនៅតំបន់នេះ។ ប្រាសាទនេះមានកំពែងដែលមានផ្លូវចូលទាំងបួនទិសនិងមានតួប្រាង្គបួនស្ថិតនៅលើទីទួលមួយរៀបពីឥដ្ឋ។ នៅក្នុងប្រាង្គនីមួយៗមួយតម្កល់សិវលិង្គនិងស្នាទ្រោណី។ ចម្លាក់ប្រាសាទអណ្ដែតដែលពីមុនអង្គរសាងសង់អំពីឥដ្ឋ បានប្រែជាចម្លាក់ថ្មភក់ ជាទ្វារបាល, ទេវតា និងទេពអប្សរវិញ។ លលៃ គឺជាឈ្មោះរបស់រុក្ខជាតិមួយប្រភេទ មិនមែនមានន័យថាខ្ពស់ដូចគេស្មាននោះទេ។ នៅទីតាំងនៃក្រុមប្រាសាទលលៃនេះហើយដែលមានប្រារព្ធពិធីព្រហ្មញ្ញសាសនាមួយ គឺពិធីរាត្រី ដែលធ្វើឡើងដោយពួកព្រាហ្មណ៍ដោយស្រោចទឹកលើសិវលិង្គ ហើយត្រងយកទឹកមន្តពីចង្អូរនៃសោមសូត្រយកទៅប្រោះព្រំស្រែចំការ ឬសត្វពាហនៈ។