វត្តថ្មគ្រែ, វត្តមញ្ចសិលា

វត្តមញ្ចសិលា ថ្មគ្រែ មានឈ្មោះជាភាសាបាលី និងភាសាខ្មែរជាការបកប្រែផ្ទាល់។ ជាភាសាបាលី មញ្ច = គ្រែ ឯ ពាក្យ សិលា គឺ ថ្ម។ វត្តចំណាស់មួយនេះ មានភាពល្បីល្បាញ ដោយនៅច្រាំងទន្លេមុខវត្ត មានដុំថ្មមួយ ដែលជាសិលាចារឹក លេខ K.122។ ក្រៅពីនេះ ក្នុងទីវត្តមានសំណល់ បល្ល័ង្កនិងបំណែកផ្ដែរ ព្រមទាំងជាទីតាំង ដែលជាប្រភពសិលាចារឹកពីរទៀត គឺ K.926, K.131។ ភ្ញៀវទេសចរអាចចាំមិនភ្លេចនូវក្រឡានដែលមានរសជាតិឆ្ងាញ់នៃអ្នកស្រុកថ្មគ្រែ ដែលពិសេសដាច់គេ។ អ្នកភូមិថ្មគ្រែភាគច្រើនមានរបរធ្វើនំក្រឡាន ហើយចង់ទទួលបានសិទ្ធិប្រើប្រាស់ម៉ាកសម្គាល់ភូមិសាស្ត្រផ្តាច់មុខដូចផ្លែក្រូចថ្លុងកោះទ្រង់ដែរ។

ទីតាំងនៅលើផែនទី