ទឹកជួរទឹង

ទឹកជួរទឹងជារមណីយដ្ឋានទេសចរណ៍បែបធម្មជាតិមួយ ក្នុងចំណោមរមណីយដ្ឋានល្បីៗនៅ ខេត្តរតនគីរី។ ទីនេះជា ទឹកជួរធម្មជាតិគឺជាទឹកទន្លេសេសានដែលហូរកាត់ទីនេះ ចុះទៅដល់វើនសៃ ទើបដល់ទន្លេមេគង្គ។ ទឺកជួរជាទឹកដែលហូរប៉ប្រះថ្មបាតទន្លេ បង្កើតបានជារលកបែកពពុះ។ នៅទីនេះ ភ្ញៀវទេសចរអាចធ្វើការសម្រាក គយគន់ទេសភាព និងងូតទឹកលេងកម្សាន្ត។

ទីតាំងនៅលើផែនទី