ប្រាសាទប្រែរូប

ប្រាសាទប្រែរូបមានរចនាបថអង្គរវត្ត កសាងឡើងនៅចុងសតវត្សរ៍ទី ១០ ក្នុងគ.ស. ៩៦១ ដោយព្រះបាទរាជេន្ទ្រវរ្ម័នទី២ ឧទ្ទិសដល់ព្រះឥសូរ។ ប្រាសាទនេះ មានប្លង់ដ៏ល្អ និង មានរចនាបទស្រដៀងនឹងប្រាសាទមេបុណ្យ ទោះបីជាវាសាងសង់ក្រោយក៏ដោយ។ ប្រាសាទនេះ ជាប្រភេទប្រាសាទភ្នំដែលតំណាងឱ្យភ្នំព្រះសុមេរុ។ គេច្រើនជឿថាប្រាសាទប្រែរូបគឺជាកន្លៃងបូជាសពស្ដេច ដោយសំអាងលើកន្លែងមួយរាងបួនជ្រុងទ្រវែងនៅទល់មុខកាំជណ្ដើរឡើងទៅលើកំពូលទាំងប្រាំ គឺជាកន្លែងបូជាសពនិងនៅជ្រុងផ្នែកឦសានមានតួប្រាង្គតូចមួយដែលគេថាជាកន្លែងលាងធាតុ បន្ទាប់ពីបូជាសពរួច។ ប៉ុន្តែការយល់ឃើញនេះមិនត្រឹមត្រូវទេ ព្រោះសំអាងដែលថាជាក្តារមឈូសនោះគឺជាទម្រសម្រាប់រូបសំណាក់គោននិ្ទដែលជាយានជំនិះរបស់ព្រះឥសូរ(បាត់បង់ទៅហើយ) រីឯទម្ររាងត្បាល់កិន គឺជាស្នាទ្រោណីសម្រាប់ទ្រសិវៈលិង្គ។

ទីតាំងនៅលើផែនទី