ប្រាសាទដំរីក្រាប ត្រូវបានកសាងនៅចុងសតវត្សរ៍ទី៨ ដើមសតវត្សរ៍ទី៩ ឧទ្ទិសដល់ព្រហ្មញ្ញសាសនា។ ប្រាសាទនេះមានប្រាង្គបីរាងបួនជ្រុងធ្វើពីឥដ្ឋ សង់លើខឿនខ្ពស់មួយធ្វើពីថ្មបាយក្រៀម និងមានទ្វារបញ្ឆោតនៅមុខផ្សេងទៀត។ ប្រាង្គកណ្ដាលមានជាន់បញ្ឆោតមានស៊ុមទ្វារធ្វើពីថ្មភក់។ ប្រាង្គខាងជើងមានតែសល់តែផ្នែកខាងក្រោម ឯប្រាង្គខាងត្បូងបានរលំបាក់អស់។ កំពែងធ្វើពីថ្មបាយក្រៀម ទំហំ ៣៥x៣៥ ម៉ែត្រ មានខ្លោងទ្វារធ្វើពីឥដ្ឋនៅទិសខាងកើត។