វត្តកោះ (ព្រៃកប្បាស)

វត្តស្ថិតនៅតាមបណ្ដាយផ្លូវទៅអង្គរបុរី គួរជាទីសំចតសម្រាប់អ្នកទេសចរណ៍។ ព្រះវិហារបានសង់លើទីទួលមានគូទឹកព័ទ្ធជុំវិញ ទើបគេសន្មតថាជាកោះ រួមនិងទីសេនាសនៈស្រស់ស្អាតដទៃក្នុងវត្ត រួមមាន សាលាឆាន់ កុដិ ជាដើម។ ព្រះវិហារនេះសង់លើទីតាំងប្រាសាទបុរាណ ស.វ.ទី៧ ទើបមានបន្សល់សម្ភារៈសំណង់ប្រាសាទបុរាណ ហើយក្នុងព្រះវិហារមានជើងទម្រមួយមានចារឹកអក្សរជាភាសាសំស្ក្រឹតមិនទាន់ចុះបញ្ជីទេ។

ទីតាំងនៅលើផែនទី